Social Network

Haaland ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ២០២៣ នៅ​ប្រទេស​អង់គ្លេស

ខ្សែប្រយុទ្ធន័រវែសកីឡាករ Erling Haaland ត្រូវបានគេបោះឆ្នោតឱ្យឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំ២០២៣ នៃសមាគមកីឡាករបាល់ទាត់អាជីពអង់គ្លេស ឬ ហៅកាត់ថា PFA។

កីឡាកររូបនេះរកបាន ៥២គ្រាប់នៅក្នុងរដូវកាលដំបូងរបស់ខ្លួនជាមួយក្លឹប Manchester City។ Haaland បានចូលរួមជាមួយក្លឹបដែលមានរហស្សនាមថាមេឃខៀវមួយនេះ កាលពីខែមិថុនា ឆ្នាំ២០២២។

នៅក្នុងពាន PFA នេះដែរ Haaland បានយកឈ្នះមិត្តរួមក្រុមរបស់ខ្លួនខ្សែបម្រើ Kevin De Bruyne និងខ្សែការពារ John Stones កីឡាករ Arsenal ខ្សែបម្រើ Martin Odegaard និងខ្សែប្រយុទ្ធអង់គ្លេស Harry Kane ដែលកំពុងលេងនៅ Bayern Munich៕