Social Network

Ansu Fati នឹង​ទៅ​លេង​ឲ្យ​ Brighton ក្នុង​រដូវកាល​ឆ្នាំ​២០២៣/២៤នេះ​

ខ្សែប្រយុទ្ធ Ansu Fati នឹងចាកចេញពីក្លឹប Barcelona ទៅកាន់ក្លឹប Brighton & Hove Albion ក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅរដូវកាលឆ្នាំ២០២៣/២៤។ នេះបើតាមការចុះផ្សាយរបស់ Fabrizio Romano។

Fati នឹងទៅលេងឲ្យ Brighton ១រដូវកាលដោយក្លឹបនេះជាអ្នកចេញថ្លៃប្រាក់ពលកម្ម និងមិនមានលក្ខខ័ណ្ឌក្នុងការទិញយក ក្រោយចប់កុងត្រាខ្ចីជើងនោះទេ។

Fati នឹងធ្វើដំណើរទៅកាន់អង់គ្លេសនៅក្នុងថ្ងៃនេះ ដោយរៀបចំធ្វើការពិនិត្យសុខភាព ដើម្បីបញ្ចប់ការចរចាធ្វើកុងត្រា និងឯកសារផ្សេងៗនៅពេលឆាប់ៗនេះ៕