Social Network

អ្នក​ចាំ​ទី​​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់

កីឡាករ Simon Bloch Jorgensen ត្រូវបានគេជឿថាជាកីឡាករអ្នកចាំទីអាជីពដែលមានកម្ពស់ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ Jorgensen មានកម្ពស់ប្រមាណ ២,១០ ម៉ែត្រ។

កម្ពស់ដ៏ខ្ពស់បែបនេះ ធ្វើឲ្យមជ្ឈដ្ឋានបាល់ទាត់ជាច្រើនសន្និដ្ឋានកីឡាកររូបនេះគឺជាអ្នកចាំទីក្នុងវិស័យបាល់ទាត់អាជីពដែលមានកម្ពស់ខ្ពស់ជាងគេក្នុងប្រវត្តិសាស្ត្រ។ Jorgensen បច្ចុប្បន្នមានវ័យ ៣០ ឆ្នាំ ហើយបានចូលនិវត្តន៍ជាងមួយឆ្នាំហើយពីពិភពបាល់ទាត់។

កីឡាករមានសញ្ជាតិពីររួមមាន ដាណឺម៉ាក និងអាល្លឺម៉ង់។ អតីតអ្នកចាំទីបានចាប់ផ្ដើមអាជីពជាផ្លូវការកាលពី ២០១០ ហើយបានលេងឲ្យក្លឹបមួយចំនួន ភាគច្រើនជាក្លឹបនៅលីគលំដាប់ក្រោមរបស់ដាណឺម៉ាក។

មុនចូលនិវត្តន៍នៅខែកក្កដាឆ្នាំ ២០២២ កីឡាករលេងឲ្យក្លឹបអង់គ្លេសឈ្មោះថា Waltham Abbey ដែលជាក្លឹបក្នុងលីគតូចមួយរបស់អង់គ្លេស។ Jorgensen លេងនៅទីនោះរយៈពេលប្រមាណ ២ ឆ្នាំ រួចក៏សម្រេចព្យួរស្រោមដៃ ហើយចូលនិវត្តន៍៕