Social Network

Cucurella ព្រមព្រៀង​ផ្លាស់​ពី​ Chelsea មក​ Man Utd

ខ្សែការពារ Marc Cucurella បានព្រមព្រៀងជាលក្ខខណ្ឌខ្ចីជើងក្នុងការផ្លាស់ពីក្លឹប Chelsea មកកាន់ក្លឹប Manchester United នៅក្នុងរដូវកាលឆ្នាំ២០២៣/២៤។ នេះបើយោងតាមការចុះផ្សាយរបស់ Fabrizio Romano។

Cucurella បានបើកភ្លើងខៀវឲ្យ Man Utd ចូលចរចាកាន់តែស៊ីជម្រៅហើយ ដូច្នេះនៅខណៈនេះក្លឹបបិសាចក្រហមនេះរង់ចាំការជាមួយ Chelsea បន្តបន្ទាប់ទៀត។

Man Utd បានដាក់ដេញថ្លៃនាំយកខ្សែការពារវ័យ២៥ឆ្នាំនេះពី Chelsea ក្នុងលក្ខខ័ណ្ឌខ្ចីជើងក្នុងតម្លៃ ២.៥លានអ៊ឺរ៉ូ។ Cucurella ទើបផ្លាស់មក Chelsea បាន១រដូវកាលដោយនៅមានកុងត្រារហូតដល់ឆ្នាំ២០២៨៕