Social Network

Lenglet នឹង​មក​លេង​ឲ្យ​ Aston Villa នៅ​រដូវកាល​ឆ្នាំ​២០២៣/២៤

 

ខ្សែការពារ Clement Lenglet នឹងចាកចេញពីក្លឹប Barcelona ទៅលេងឲ្យ Aston Villa នៅរដូវកាលឆ្នាំ២០២៣/២៤ ក្នុងលក្ខខ័ណ្ឌខ្ចីជើងជាផ្លូវការហើយ។

Lenglet នឹងទៅលេងឲ្យ Aston Villa តែ១រដូវកាលប៉ុណ្ណោះ ក្នុងលក្ខខ័ណ្ឌខ្ចីជើង ដោយខាង Aston Villa ជាអ្នកចេញថ្លៃប្រាក់ពលកម្ម ៧៥% ទៅឲ្យ Barca ។

Lenglet ជាកីឡាកររបស់ Barca តាំងពីឆ្នាំ២០១៨មក ដោយធ្លាប់ទៅលេងឲ្យក្លឹបផ្សេងក្នុងលក្ខខ័ណ្ឌខ្ចីជើងគឺក្លឹប Spurs កាលពីរដូវកាលឆ្នាំ២០២២/២៣ កន្លងទៅនេះ។ កីឡាករនេះធ្លាបចូលលេងឲ្យ Barca បាន ១៦០ប្រកួត និងស៊ុតចូល៧គ្រាប់៕