Social Network

Alaba មិន​ទាន់​ចង់​ដូរ​ក្លឹប

ខ្សែការពារស្លាប David Alaba និយាយថាចង់បន្តលេងឲ្យ Real Madrid។កីឡាករសញ្ជាតិអូទ្រីសវ័យ ៣១ ឆ្នាំ បានប្រាប់អ្នកសារព័ត៌មានថា កំពុងសប្បាយចិត្តជាមួយ Real Madrid។

ខ្សែការពាររូបនេះ បានបន្តទៀតថា ស្រលាញ់ក្លឹប Real Madrid ហើយមិនបានគិតគូររឿងចង់ដូរក្លឹបណាមួយឡើយនាពេលនេះ។

កាលពីពេលថ្មីៗនេះមានពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងថា Alaba អាចនឹងត្រលប់ទៅក្លឹបចាស់ Bayern Munich វិញនារដូវកាលក្រោយ។

Alaba បានមកចូលរួម Real Madrid ពី Bayern កាលពីឧសភា ឆ្នាំ២០២១។ គិតមកទល់ពេលនេះ កីឡាករលេងសរុប ៩៧ ប្រកួត និងស៊ុតចូល ៥ គ្រាប់ឲ្យ Real៕