Social Network

អនាគត​របស់​ Muller នឹង​សម្រេច​នៅ​ឆ្នាំ​ក្រោយ

ខ្សែប្រយុទ្ធ Thomas Muller នឹងមិនចូលនិវត្តន៍ពីវិស័យបាល់ទាត់ នៅក្នុងរដូវកាលឆ្នាំ២០២៣/២៤ នេះឡើយ។

Muller បាននិយាយទៅកាន់សារព័ត៌មាន BILD កាលពីពេលថ្មីៗនេះថា៖" ខ្ញុំនៅចង់លេងបន្តទៀត លើសពីឆ្នាំ២០២៤នេះទៀត។ ខ្ញុំនៅតែពេញចិត្តនឹងចូលរួមលេងនៅលើទីលាននៅឡើយ "។

កីឡាករនេះនឹងចប់កុងត្រាជាមួយ Bayern Munich នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ។

ខណៈ Muller នឹងបន្តកុងត្រាថ្មីជាមួយ Bayern ឬក៏ផ្លាស់កាន់ក្លឹបផ្សេងជា Free Agent នៅមិនទាន់ដឹងនៅឡើយនោះទេ ដោយគ្រាន់តែដឹងថាគេមិនទាន់ចង់ចូលនិវត្តន៍ និងចង់លេងបន្ត៕