Social Network

Xavi ឆ្លើយ​បែប​នេះ​ នៅ​ពេល​សួរ​ Joao Felix ចាកចេញ​ ឬ​បន្ត​នៅ​ Barca ក្នុង​ឆ្នាំ​២០២៤

លោក Xavi គ្រូបង្គោលក្លឹប Barcelona បាននិយាយទៅកាន់សារព័ត៌មាននៅពេលថ្មីៗនេះទាក់ទងនឹងអនាគតរបស់ខ្សែប្រយុទ្ធ Joao Felix ចាកចេញឬក៏នៅបន្តជាមួយក្លឹបលោកនៅក្នុងឆ្នាំ២០២៤។

Xavi បាននិយាយថា៖" Joao Felix ចាកចេញឬបន្តនៅឆ្នាំ២០២៤ ជាមួយ Barcelona? ខ្ញុំគិតថាអ្នកគួរតែសួរក្រុមប្រឹក្សាភិបាលក្លឹបយើង។ ខ្ញុំពេញចិត្តជាមួយគេមែនទែន។ គេជាកំពូលកីឡាករ ត្រឹមត្រូវ និងកំប្លែងច្រើន។ និយាយទៅ ខ្ញុំពេញចិត្តបើមានគេនៅជាមួយក្រុមយើង "។

លោកបន្តថា៖" ខ្ញុំឃើញគេពេញចិត្តនឹងនៅទីនេះ ហើយគេមានការប្រកួតប្រជែងខ្ពស់ "។ Joao Felix ជាកីឡាករខ្ចីជើងពីក្លឹប Atletico Madrid ដោយបញ្ចប់កុងត្រាខ្ចីជើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ៕