Social Network

Dani Carvajal នឹង​អវត្តមាន​ជួយ​ Real Madrid រហូត​ដល់​ដាច់​ឆ្នាំ​២០២៤​

ខ្សែការពារ Dani Carvajal នឹងអវត្តមានជួយក្លឹប Real Madrid ក្នុងការប្រកួតតូចធំរហូតដល់ឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។

នៅខណៈនេះ Carvajal កំពុងរងរបួសសាច់ដុំកំភួនជើង ដែលតម្រូវឲ្យសម្រាកព្យាបាលរហូតទៅដល់៣-៤សប្ដាហ៍។

ខ្សែការពារវ័យ៣១ឆ្នាំរូបនេះ ចង់ត្រលប់មកប្រកួតវិញឲ្យទាន់នឹងប្រកួត Spanish Super Cup នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ដោយ Real Madrid នឹងប្រកួតតទល់នឹង Atletico Madrid៕