Social Network

Pep មាន​អារម្មណ៍​ថា Man City នឹង​ឈ្នះ​ពាន​ Premier League រដូវ​កាល​នេះ

លោក Pep Guardiola អ្នកចាត់ការ Manchester City យល់ថា ក្លឹបលោកនឹងឈ្នះពាន Premier League នៅរដូវកាលនេះ។

លោក Pep បានប្រាប់អ្នកសារព័ត៌មាន បើសួរលោកក្នុងថ្ងៃនេះ លោកមានអារម្មណ៍ថា Man City នឹងឈ្នះពាន Premier League។ លោកបន្តទៀតថា បើក្រុមរបស់លោកបន្តលេងក្នុងកម្រិតកំពូលមួយដូចពេលប៉ះជាមួយ Liverpool និង Tottenham នោះក្រុមរបស់លោកនឹងឈ្នះពាន Premier League ម្ដងទៀតហើយក្នុងរដូវកាលនេះ។

ក្នុងដើមរដូវកាលនេះ Man City បានប៉ះជាមួយ Liverpool កាលពីចុងខែវិច្ឆិកាកន្លងទៅ ហើយទទួលបានលទ្ធផល ១ ទល់នឹង ១។ កាលពីថ្ងៃអាទិត្យ ក្លឹបបានប៉ះជាមួយ Tottenham Hotspur ហើយក៏បានស្មើដែរ តែក្នុងលទ្ធផល ៣ ទល់នឹង ៣។ ប្រកួតទាំងពីរសុទ្ធតែជាប្រកួតស្វិតស្វាញ។

បច្ចុប្បន្ន Man City កំពុងឈរលេខ ៣ ក្នុងតារាង Premier League មាន ៣០ ពិន្ទុ។ នៅពីមុខ គឺ Arsenal ឈរលេខ ១ មាន ៣៣ ពិន្ទុ ហើយ Liverpool ឈរលេខ ២ មាន ៣១ ពិន្ទុ។

Man City ទើបតែឈ្នះពានធំៗដល់ទៅ ៤ រួមមាន Premier League ពានChampions League ពានFA Cup និងពានUEFA Super Cup កាលពីរដូវកាលមុន។ លោក Pep បានមកដឹកនាំក្លឹប Man City តាំងពីខែកក្កដា ឆ្នាំ២០១៦ មក។ លោកស្គាល់ជោគជ័យយ៉ាងខ្លាំងនៅអង់គ្លេស។

លោកឈ្នះពានលីគកំពូលអង់គ្លេសដល់ទៅ ៥ ក្នុងរយៈពេល ៧ រដូវកាលដែលលោកមកដឹកនៅអង់គ្លេស ហើយក្នុងនោះ ៣ រដូវកាលចុងក្រោយជាប់ៗគ្នា៕