Social Network

Newcastle ចាប់​អារម្មណ៍​ចង់​បាន​ David de Gea

ក្លឹប Newcastle United ចាប់អារម្មណ៍ចង់បានអ្នកចាំទី David de Gea ក្នុងពេលរដូវកាលទិញដូរកីឡាករខែមករាបើកខាងមុខនេះ។ បើយោងតាមការចុះផ្សាយរបស់ Sky Sports ។

បើតាមប្រភពខាងលើ De Gea ចង់បាន ក្រោយអ្នកចាំទី Nick Pope របួសធ្ងន់ត្រង់ស្មា ដែលតម្រូវឲ្យសម្រាកព្យាបាលរបួស ៣-៤ខែ។

De Gea មិនទាន់ទៅលេងនៅក្លឹបណាមួយនៅឡើយទេ ក្រោយចប់កុងត្រាជាមួយ Manchester United កាលពីចុងរដូវកាលមុននេះ។

នៅខណៈនេះគេមានវ័យ៣៣ឆ្នាំហើយ ដោយបានសាងស្នាដៃជាកំពូលអ្នកចាំទីរាប់ឆ្នាំមកហើយនៅ Man Utd និង Atletico Madrid៕