Social Network

Arteta ចង់​បាន​ Aaron Ramsdale បន្ត​នៅ​ Arsenal បន្ត​ទៀត​

លោក Mikel Arteta អ្នកចាត់ការក្លឹប Arsenal បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា លោកចង់ឲ្យអ្នកចាំទី Aaron Ramsdale បន្តនៅជាមួយក្លឹបលោកទៀត។

លោក Arteta បាននិយាយថា៖" ខ្ញុំនៅតែចង់បាន Ramsdale បន្តនៅជាមួយយើង។ ខ្ញុំកាន់តែសប្បាយចិត្តថែមទៀត បើយើងមានអ្នកចាំទី២នាក់ ដែលក្នុងនោះគឺ Ramsdale នៅបន្តជាមួយយើង "។

លោកបន្តថា៖" និយាយទៅគេនៅតែស្ម័គ្រចិត្តចង់លេងជាមួយយើង។ ដូចកីឡាករដទៃទៀតអញ្ចឹង គេចង់លេងឲ្យ Arsenal ហើយនេះជាអ្វីដែលគេចង់បាន "។

Ramsadale ជាអ្នកចាំទីរបស់ Arsenal ប៉ុន្តែក្លឹបនេះនឹងទិញអ្នកចាំទីមួយទៀតគឺ David Raya ពី Brentford៕