Social Network

Nick Pope នឹង​អវត្តមាន​ពី​ Newcastle រយៈពេល​៤ខែ

លោក Eddie Howe អ្នកចាត់ការក្លឹប Newcastle United បាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា អ្នកចាំទី Nick Pope នឹងអវត្តមានពីការប្រកួតឲ្យក្លឹបលោករយៈពេល៤ខែ ដោយសារតែរបួសស្មា។

លោក Eddie បាននិយាយថា៖" Nick Pope នឹងធ្វើការវះកាត់ព្យាបាល។ និយាយទៅគេដឹងត្រូវការវះកាត់ហើយ ដើម្បីព្យាបាល "។លោកបន្តថា៖" នៅពេលណាដែលគេត្រលប់មកវិញ? យើងគិតថា គេនឹងត្រលប់មកវិញក្នុងរយៈពេល ៤ខែ "។

ក្រោយពី Nick Pope មានរបួស ក្លឹប Newcastle កំពុងគិតគូរចង់បាន អ្នកចាត់ការ David De Gea ៕