Social Network

ប្រដាល់​សកល​កម្ពុជា​ បិទ​បញ្ចប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ខណៈ​ក្រសួង​ការពារ​ជាតិ​ ជាប់​លេខ១​

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានធ្វើពិធីបិទការប្រកួតថ្នាក់ជាតិ ២០២៣ ជាផ្លូវការហើយកាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ខណៈចំណាត់ថ្នាក់លេខ១ បានលើក្រុមក្រសួងការពារជាតិ ឈ្នះមាស៣។

ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធប្រដាល់បានលើកឡើងថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នេះដំណើរចាប់តាំងពីថ្ងៃទី២៦ ដល់ ២៩ ខែធ្នូ ក្នុងសាលហ្វឹកហាត់ប្រដាល់សកលជម្រើសជាតិនៃពហុកីឡដ្ឋានជាតិ។

កីឡាករចូលរួមប្រកួតមានចំនួន ៩៩នាក់ កីឡាការិនី ១១នាក់ សរុប ១១០នាក់មកពី ២០ក្លឹបសមាគម រាជធានី-ខេត្ត។ សរុបវិញ្ញាសាទាំងបុរស-នារី ៨វិញ្ញាសា និងសរុបការប្រកួត ១០០ការប្រកួតដោយប្រើរូបមន្តប្រកួតជម្រុះរហូតរកឃើញម្ចាស់មេដាយ។

បញ្ចាក់ដែរថា ការប្រកួតជើងឯកថ្នាក់ជាតិប្រដាល់សកលនេះចំណាក់ថ្នាក់លេខ១ បានលើ ក្រសួងការពារជាតិ មាស៣ ប្រាក់១ សំរឹទ្ធ១ សរុប៥គ្រឿង។ លេខ២ ក្លឹបបញ្ជាការដ្ឋានកាំភ្លើងធំ មាស២ ប្រាក់២ សំរឹទ្ធ១ សរុប៥គ្រឿង លេខ៣ ក្លឹបវិបុលដារិទ្ធ មាស១ ប្រាក់១ សរុប២គ្រឿង៕