Social Network

Onana នឹង​អវត្តមាន​មួយ​រយៈ​ពី Man Utd

អ្នកចាំទីដៃទីមួយAndre Onana នឹងអវត្តមានមួយរយៈពីក្លឹប Manchester United ដោយត្រូវទៅជួយក្រុមជម្រើសជាតិកាមេរ៉ូនក្នុងកម្មវិធី Africa Cup of Nations ហៅកាត់ថា AFCON។

កំពូលកម្មវិធីបាល់ទាត់អាហ្វ្រិកមួយនេះ នឹងប្រព្រឹត្តឡើងពីថ្ងៃទី ១៣ មករា ដល់ ១១ កុម្ភៈ ឆ្នាំ ២០២៤ នៅប្រទេសកូឌីវ័រ។ កម្មវិធី AFCON មាន ២៤ ក្រុមចូលរួម សុទ្ធតំណាងប្រទេសក្នុងតំបន់អាហ្វ្រិក។

ក្នុងនោះក៏មានកាមេរ៉ូនផងដែរ។ ក្នុងករណីនេះ Onana អាចនឹងអវត្តមានប្រមាណ ១ ខែពេញ ពីការជួយក្រុមបិសាចក្រហម បើសិនជាកាមេរ៉ូនអាចធ្វើដំណើរបានឆ្ងាយក្នុងកម្មវិធី AFCON នេះ។

នៅពេល Onana អវត្តមាន អ្នកចាំទីដៃទីពីរសញ្ជាតិទួរគី Altay Bayindir នឹងឡើងមកចាំទីឲ្យបិសាចក្រហម។

បច្ចុប្បន្ន Manchester United កំពុងឈរលេខ ៦ ក្នុង Premier League មាន ៣១ ពិន្ទុក្នុងដៃ។ ក្លឹបទើបតែធ្លាក់ពីកម្មវិធី League Cup និងChampions Leagueកាលពីពេលថ្មីៗនេះ៕