Social Network

Spurs កំពុង​មាន​វិបត្តិ​ខ្សែការពារ​

ក្លឹប Tottenham Hotspur កំពុងមានវិបត្តិខ្សែការពារ ព្រោះតែខ្សែការពារសំខាន់ៗ២រូប កំពុងទទួលបានរងរបួស។ នេះបើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។

ខ្សែការពារ Micky van de Ven នឹងត្រលប់មកហ្វឹកហាត់វិញនៅក្នុងកំឡុងពេល២សប្ដាហ៍ទៀត។

ខណៈខ្សែការពារ Cristian Romero ទើបតែត្រូវបាន អ្នកចាត់ការក្លឹប លោក Ange Postecoglou បញ្ជាក់ថាមានរបួសសរសៃកំភួនជើងនៅក្នុងថ្ងៃនេះនឹងត្រូវអវត្តមានពីទីលាន ៤-៥សប្ដាហ៍។

ដូច្នេះ Spurs នឹងត្រូវការទិញខ្សែការពារថ្មីមួយរូប ដើម្បីមកជួយក្រុម នៅក្នុងរដូវកាលទិញដូរកីឡាករខែមករា ឆ្នាំ២០២៤ខាងមុខនេះ៕ ប្រភព៖ Fabrizio Romano