Social Network

AC Milan សម្រេច​​យក​ Matteo Gabbia ពី​ Villarreal

ក្លឹប AC Milan បានសម្រេចយក ខ្សែការពារ Matteo Gabbia ពីក្លឹប Villarreal វិញនៅក្នុងថ្ងៃនេះ សម្រាប់រដូវកាលឆ្នាំ២០២៣/២៤នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបនេះផ្ទាល់។

តាមពិតទៅ Gabbia ជាកីឡាកររបស់ AC Milan ស្រាប់ទៅហើយប៉ុន្តែកីឡាករនេះបានផ្លាស់ទៅលេង Villarreal ក្នុងលក្ខខ័ណ្ឌខ្ចីជើងសម្រាប់រដូវកាល។

យ៉ាងណាសម្រាប់រដូវកាលទិញដូរកីឡាករខែមករានេះ AC Milan ក៏បានសម្រេចយកគេមកវិញ ដើម្បីតំបន់ខ្សែការពាររបស់ក្រុម។

Gabbia ជាកីឡាករបណ្ដុះបណ្ដាលដោយ AC Milan តាំងក្រុមថ្នាលរហូតដល់ក្រុមឈុតធំចាប់តាំងពីឆ្នាំ២០១៥មកម្ល៉េះ៕