លោក Deco នាយកកីឡារបស់ក្លឹប Barcelona បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះទាក់ទងនឹងលោក Jurgen Klopp ដែលជាបេក្ខភាពគ្រូបង្គោលថ្មីរបស់ក្លឹបលោកសម្រាប់រដូវកាលក្រោយនេះ។
លោក Deco បាននិយាយថា៖" Klopp ជាកំពូលគ្រូបង្វឹក ក៏ប៉ុន្តែខ្ញុំគិតថានេះជាពេលត្រឹមត្រូវនិយាយរឿងលោកទាក់ទងនឹងក្លឹបរបស់យើងទេ "។ លោកបន្តថា៖" យើងមានជម្រើសច្រើន ប៉ុន្តែអនាគតគ្រូបង្គោលថ្មីរបស់យើងនឹងពិភាក្សាគ្នាពេលក្រោយ "។
Xavi ជាគ្រូបង្គោលរបស់ក្លឹប Barca ដោយនឹងបញ្ចប់កុងត្រានៅរដូវកាលនេះ ខណៈពេលនេះក្លឹបកំពុងស្វែងរកបេក្ខជនដែលស័ក្ដិសមមកជំនួស៕