Social Network

Thiago Motta នឹង​មក​ដឹកនាំ​ Juventus ក្នុង​រដូវកាល​ថ្មី​នេះ​

លោក Thiago Motta នឹងមកដឹកនាំក្លឹប Juventus នៅក្នុងឆ្នាំ២០២៤/២៥ ខាងមុខនេះតទៅក្រោយព្រមព្រៀងជាមួយក្លឹបនៅក្នុងថ្ងៃនេះ។ បើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។

លោក Motta បានមកដឹកនាំ Bologna ឲ្យឈរនៅលេខរៀងទី៣ ក្នុងតារាង Serie A ក្នុងរដូវកាលនេះដោយជាប់បេក្ខភាពអាចប្រកួតក្នុង UEFA Champions League នៅរដូវកាលខាងមុខ។

គ្រូបង្គោលក្លឹបអ៊ីតាលីរូបនេះនឹងមកដឹកនាំ Juventus ជាមួយនឹងកុងត្រារយៈពេល៣ឆ្នាំ ចាប់ពីរដូវកាលខាងមុខ រហូតដល់ឆ្នាំ២០២៧។

លោកបានធ្វើការរៀបរាប់ទៅកាន់ Bologna ពីការសម្រេចចិត្តរបស់លោករួចរាល់ហើយថាលោកនឹងចាកចេញពីក្លឹបនេះដូចការរំពឹងទុករបស់ក្លឹបមែន។

លោកជាមួយបេក្ខជនមួយរូបដែល Juventus ចង់បានរហូតមកដើម្បីមកជំនួស លោក Massimiliano Allegri ដែលត្រូវបានក្លឹបបណ្ដេញចេញកាលពីសប្ដាហ៍មុននេះ។ Allegri ត្រូវបានស្គាល់ថាជាអ្នកដឹកនាំ Juventus ឲ្យរីកមុខមាត់ក្នុងលីគកំពូលអ៊ីតាលីដោយលោកធ្លាប់ដឹកនាំក្លឹបនេះ២ដង ដោយលើកទី១ លោកដឹកនាំពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ ដោយពេលនោះដឹកនាំឈ្នះពានលីគកំពូលឲ្យក្លឹបនេះរៀងរាល់រដូវកាល យ៉ាងណាសម្រាប់ការដឹកនាំលើកទី២ ចាប់ពីឆ្នាំ២០២១ ដល់ពេលនេះ ដោយមិនទាន់ឈ្នះពានមួយឲ្យក្លឹបទេ។

សម្រាប់លោក Motta នេះជាក្លឹបធំទី១មួយហើយដែលលោកបានដឹកនាំក្នុងអាជីពរបស់លោកជាអ្នកដឹកនាំក្លឹបតាំងពីឆ្នាំ២០១៨មក៕

ដកស្រង់ពី៖ Sabay