Social Network

មក​ស្គាល់​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ ក្នុង​លីគ​កំពូល​អឺរ៉ុប​ទាំង​៥ ឆ្នាំ​២០២៤

កីឡាករទាំង១០រូបនៅក្នុងលីគកំពូលអឺរ៉ុបទាំង៥ ដែលរកគ្រាប់បាល់បានច្រើនបំផុត ក្នុងឆ្នាំ២០២៤គិតមកត្រឹមពេលនេះក្រោយរដូវកាលឆ្នាំ២០២៣/២៤ ត្រូវបានបញ្ចប់។ បើយោងតាមស្ថិតិរបស់ Transfermarkt កាលពីពេលថ្មីៗនេះ។

ក្នុងអត្ថបទនេះ Sabay នឹងធ្វើការរៀបរាប់លម្អិតនូវកីឡាករ៣រូប ដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងពេលវេលាខាងលើនេះ។

កីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេនោះគឺ ខ្សែប្រយុទ្ធ Kylian Mbappe ដែលមកក្លឹប Paris Saint Germain ដោយចូលលេងបាន ២៥ប្រកួត និងស៊ុតចូល ២៣គ្រាប់។ កីឡាករនេះជាកីឡាករឆ្នើមរបស់ PSG យ៉ាងណាកីឡាករនេះនឹងចាកចេញពី PSG ដោយបន្តក្ដីស្រមៃនៅ Real Madrid នៅរដូវកាលថ្មីខាងមុខនេះ។

បន្ទាប់ពី Mbappe គឺ ខ្សែប្រយុទ្ធ Erling Haaland ដែលមកពីក្លឹប Manchester City។ Haaland ត្រូវបានគេទទួលស្គាល់ថាជាម៉ាស៊ីនរកគ្រាប់បាល់សម្រាប់ Man City ដោយគិតពេលនេះក្នុងឆ្នាំ២០២៤ កីឡាករនេះរកគ្រាប់បាល់បាន ១៩គ្រាប់ បន្ទាប់ពីចូលលេងបាន ២២ប្រកួត។

Harry Kane ជាកីឡាករមកពីក្លឹប Bayern Munich។ គេជាកីឡាករបន្ទាប់ ដែលរកគ្រាប់បាល់បានច្រើនបំផុត។ ទើបផ្លាស់ពី Premier League មកកាន់ Bundesliga ក្នុងរដូវកាលនេះសោះប៉ុន្តែ Kane ត្រូវបានគេមើលឃើញអាចសម្របខ្លួនបានយ៉ាងរហ័សជាមួយបរិយាកាសថ្មីមួយនេះ ដោយចូលលេងបាន ២៣ប្រកួត និងស៊ុតចូល១៩គ្រាប់។

ខាងក្រោមនេះជាស្ថិតិកីឡាករទាំង១០រូបនៅក្នុងលីគកំពូលអឺរ៉ុបទាំង៥ ដែលរកគ្រាប់បាល់បានច្រើនបំផុត ក្នុងឆ្នាំ២០២៤គិតមកត្រឹមពេលនេះ៖

ដកស្រង់ពី៖ Sabay