Social Network

មក​ដឹង​ពី​ពេល​វេលា​ចាប់​​ផ្ដើម​​​ពាន UCL រដូវ​កាល​២០២៤-២៥​​

ព្រឹត្តិការណ៍ EURO កំពុងតែបន្តខណៈ UEFA Champions League បានចេញកាលវិភាគរបស់ខ្លួន ដែលជារឿងល្អមួយសម្រាប់ក្រុមអ្នកគាំទ្របាល់ទាត់ក្នុងលោកចង់ដឹង។

ក្នុងនោះមិនថាអ្នកគាំទ្ររបស់ក្លិបណាណាទេ អ្នកគាំទ្រ Manchester City , Arsenal , Liverpool និង Aston Villa ក៏ដូចគ្នាគឺពួកគេត្រូវបានគេមើលឃើញថា មានការចាប់អារម្មណ៍ខ្លាំងសម្រាប់ការបានឃើញកាលវិភាគចាប់ផ្ដើមនៃពានរង្វាន់ដ៏ធំប្រចាំតំបន់អឺរ៉ុបមួយនេះ។

UCL រដូវកាល២០២៤-២០២៥ ត្រូវបានគេពង្រីករហូតដល់៣៦ក្រុមដោយប្រើរូបមន្តថ្មី ហើយក្រុមទាំង៣៦នឹងធ្វើការបែងចែកទៅតាមកម្រិត (Pot ) ដើម្បីធ្វើការចាប់ឆ្នោតគឺបែងចែកទៅតាមកម្រិត ( Ranking ) ពីក្រុមដែលមានកម្រិតខ្ពស់បំផុតមកក្រុមដែលមានកម្រិតទាប។

ការចាប់ឆ្នោតនេះគេសម្រេចយកចំនួន២ក្រុមនៅតាម Pot នីមួយចំនួន៤ Pot ផ្សេងគ្នាមកបង្គ្រប់ជាមួយក្រុមខ្លួនឯងចំនួន១ ដើម្បីឲ្យបាន៩ក្រុម ហើយ៩ក្រុមដែលបានចាប់ឆោតរួចនោះនឹងធ្វើការប្រកួតគ្នាវិលជុំសន្សំពិន្ទុ។

ពានទី១ក្នុងតំបន់អឺរ៉ុបមួយនេះនឹងចាប់ផ្ដើមនៅខែកញ្ញា ឆ្នាំ២០២៤ ហើយបន្តដំណើររហូតដល់ចប់ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីបញ្ចប់ការប្រកួតជម្រុះស្វែងរក៣៦ក្រុមរួចរាល់។

ជុំទី១ចាប់់ផ្ដើមថ្ងៃទី១៧-១៩ ខែកញ្ញា ឆ្នាំ២០២៤ ជុំទី២ ថ្ងៃទី១ និងទី២ ខែតុលា ឆ្នាំ២០២៤ជុំទី៣ថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២៤ជុំទី៤ ថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២២០២៤ ជុំទី៥ ថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ជុំទី៦ថ្ងៃទី១០-១១ ខែធ្នូ ឆ្នាំ២០២៤ជុំទី៧ ថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២៥ជុំទី៨ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥៕