Social Network

Pepe នឹង​ចាកចេញ​ពី​ Porto ជា​ Free Agent

ខ្សែការពារជើងចាស់ Pepe នឹងចាកចេញពីក្លឹប Porto ជា Free Agent នៅរដូវកាលឆ្នាំ២០២៤/២៥ខាងមុខនេះ។

ក្រោយចាកចេញពីក្លឹប Porto នេះ កីឡាករនេះមិនទាន់សម្រេចទៅលេងនៅក្លឹបច្បាស់នៅឡើយទេ និងមិនទាន់ធ្វើការសម្រេចថានឹងចូលនិវត្តន៍ឬក៏យ៉ាងណានោះទេដោយកីឡាករនេះអាចនឹងផ្លាស់ទៅកានអារ៉ាប៊ីសាអ៊ូឌីតបើតាមពាក្យចចាមអារ៉ាមជាច្រើន។

នេះជាលើកទី២ហើយដែល Pepe នេះបានចាកចេញពីក្លឹប Porto។ នៅក្នុងខណៈនេះគេមានអាយុ៤១ឆ្នាំហើយ។ គេបានលេងឲ្យ Porto ជាលើកទី២ ចាប់ពីដើមឆ្នាំ២០១៩មក ដោយចូលលេងបាន២០១ប្រកួត និងស៊ុតចូលបាន៩គ្រាប់។

កាលពីមកលេងឲ្យ Porto កាលពីលើកទី១ គេបានមកលេងនៅឆ្នាំ២០០៤-២០០៧ ដោយចូលលេងបាន ៨៩ប្រកួត និងស៊ុតចូល៨គ្រាប់។ កីឡាករនេះមានភាពល្បីល្បាញខ្លាំងនៅកំឡុងពេលលេងឲ្យ Real Madrid ចាប់ពីឆ្នាំ២០០៧-២០១៧ ដោយចូលលេងបាន ៣៣៤ប្រកួត ស៊ុតចូល១៥ ជាមួយនឹងពានតូចធំជាច្រើនដូចជា ពាន La Liga និង ពាន UEFA Champions Legaue ។

សរុបមកនៅក្នុងអាជីពជាកីឡាករបាល់ទាត់របស់ Pepe កីឡាករនេះចូលលេងឲ្យក្លឹបដូចជា Martimo ក្លឹប Porto ក្លឹប Real Madrid និងក្លឹប Besiktas ដោយសរុបមកលេងបាន ៧៤២ប្រកួត និងស៊ុតចូល ៤២គ្រាប់៕