Social Network

មុន​នេះ​បន្តិច ស៊ន សៀវ​ម៉ី មក​ដល់​ព្រ​លាន​យន្តហោះ​ភ្នំពេញ​ហើយ

រាជធានីភ្នំពេញ ៖ ដូចតាមការគ្រោងទុក កីឡាការិនី ស៊ន សៀវម៉ី ដែលទទួលបាន មេដាយមាស និងប្រាក់ពីការចូលរួមប្រកួតជម្រុះកីឡា អូឡាំពិករដូវក្តៅ នៅប្រទេសប្រេស៊ីលនិង ការប្រកួតទ្វីបអាស៊ី បានមកដល់ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ហើយនៅវេលាម៉ោង១និង១២នាទីរសៀល ថ្ងៃទី២១ មេសា ២០១៦ ។

បើតាមអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាព បានឲ្យដឹងនៅ ប៉ុន្មាននាទីមុននេះថា អញ្ជើញទៅទទួល កីឡាការិនីជម្រើជាតិ តៃក្វាន់ដូ ដល់ព្រលានយន្តហោះ គេឃើញមាន លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា និង មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ជាច្រើនរូបទៀត ។ សេចក្តីរាយការណ៍ បានបន្តថា កញ្ញា សៀវម៉ី និងគណៈប្រតិភូ កីឡាតៃក្វាន់ដូ នឹងធ្វើដំណើរឆ្ពោះទៅទី ស្នាក់ការគណៈកម្មាធិការ ជាតិអូឡាំពិក កម្ពុជាដើម្បីទទួល ជាផ្លូវការពីលោក ថោង ខុន ប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា៕









ដកស្រង់ពី៖ កោះសន្ដិភាព