Social Network

ក្រុមអៀរឡង់ ស្មើក្រុមស៊ុយអែត ១-១ ខណៈ ប៊ែលហ្សិកជួបអ៊ីតាលី ម៉ោង២ នៃ UEFA EURO 2016

ភ្នំពេញ៖ សម្រាប់ពូល“E” ក្រុមបាល់ទាត់ ជម្រើសជាតិ ស៊ុយអែត បានត្រឹមស្មើ ជាមួយ ក្រុមបាល់ទាត់ ជម្រើសជាតិ សាធារណរដ្ឋ អៀរឡង់ ដោយតែតបញ្ចូលទី ខ្លួនឯងពីកីឡាករ Ciaran Clark របស់ក្រុមអៀរឡង់ក្នុងលទ្ធផល ១ទល់ ១នៅនាទី ទី៧១ នាយប់ថ្ងៃទី១៣ ខែមិថុនានៃព្រឹត្តិការណ៍ នៃការប្រកួតពានរង្វាន់ UEFA EURO 2016 លំដាប់ពិភព លោកកទី២ រីឯក្រុមបាល់ទាត់ ជម្រើសជាតិ ប៊ែលហ្សិក ជួបក្រុមបាល់ទាត់ជម្រើសជាតិ អ៊ីតាលី វេលាម៉ោង២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៤មិថុនា ។

សូមបញ្ជាក់ថា ក្រុមបាល់ទាត់ ជម្រើសជាតិ សាធារណរដ្ឋ អៀរឡង់ មានកីឡាករ ២នាក់ ទទួលបាន កាតលឿង គឺកីឡាករ Jamie McCarthy នៅនាទីទី ៤៣ និងកីឡាករ Glenn Whelan នៅនាទីទី ៧៧ ចំណែកក្រុមបាល់ទាត់ ជម្រើសជាតិ ស៊ុយអែត ក៏មានកីឡាករ មួយនាក់ទទួល បានកាតលឿង គឺកីឡាករ Victor Nilsson -Lindelof នៅនាទីទី៦១ ៕

ដកស្រង់ពី៖ដើមអម្ពិល