Social Network

អាហ្សង់ទីន ​​ធ្វើ​រូប​​សំណាក​ Messi និង​បន្ត​ស្នើ​កុំ​ឲ្យ​ចូល​និវត្តន៍

ចៅហ្វាយក្រុង Buenos Aires ប្រទេសអាហ្សង់ទីន លោក Horacio Rodriguez Larreta បានសម្ពោធរូបសំណាក Lionel Messi កាលពី ថ្ងៃអង្គារម្សិលមិញ

ដើម្បី បន្តលួងលោម តារាឆ្នើមក្រុម FC Barcelona រូបនេះ កុំទាន់ ចូលនិវត្តន៍ ពីក្រុមជម្រើសជាតិ។


Messi បានប្រកាស ចូលនិវត្តន៍ យ៉ាងភ្ញាក់ផ្អើលមួយ បន្ទាប់ពី ក្រុមជម្រើសជាតិ អាហ្សង់ទីន ចាញ់ឈីលី នៅ Copa America 2016 ដោយ បាល់ប៉េណាល់ទី កាត់សេចក្តី ៤-២ កាលពីព្រឹក ថ្ងៃច័ន្ទ ខណៈដែល ខ្សែប្រយុទ្ធរូបនេះ ទាត់បាល់ បើកឆាកមុនគេ មិនបានសម្រេច។ក្រោយឭដំណឹងនេះ លោកប្រធានាធិបតី អាហ្សង់ទីន Mauricio Macri បានហៅទូរស័ព្ទ ដោយផ្ទាល់ Messi ហើយស្នើឲ្យរូបគេ បន្តលេងឲ្យជម្រើសជាតិ តទៅទៀត ខណៈដែលវីរបុរសអាហ្សង់ទីន Diego Maradona អ្នកសិល្បៈ អ្នកនយោបាយ និងប្រជាជន អាហ្សង់ទីន ទាំងអស់ ក៏ស្នើឲ្យរូបគេ បន្តលេងឲ្យជម្រើសជាតិ ទៀតផងដែរ។

យ៉ាងណាមិញ ម្សិលមិញ ចៅហ្វាយក្រុងលោក Rodriguez Larreta និងតារា World Cup ដែលជួយឲ្យ អាហ្សង់ទីន លើកពាន ឆ្នាំ១៩៨៦ មួយចំនួន បានទៅ សម្ពោធ រូបសំណាក Messi នៅក្នុងទីក្រុង ដ៏ល្បីរបស់ អាហ្សង់ទីន Buenos Aires និង បានថតរូបបង្ហោះ ជាមួយ នឹងសារថា “កុំចាកចេញ Messi”៕

ដកស្រង់ពី៖ sabay