Social Network

វែល​បំបាក់​បែលហ្សិក​ ៣-១ ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​

ក្រុមបាល់ទាត់ ជម្រើសជាតិ វែល ទីបំផុតបាន ឡើងទៅ ប៉ះជម្រើសជាតិ ព័រទុយហ្គាល់ ដែលរង់ចាំ នៅវគ្គ ពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ក្រោយយកឈ្នះបែលហ្សិក ៣-១ ក្នុងវគ្គ ៨ក្រុមចុងក្រោយ យប់មិញ នៃពាន EURO 2016។

បើកការ ប្រកួតបានតែ ១៣នាទី ខ្សែបម្រើ Radja Nainggolan របស់ក្លឹប Roma ស៊ុតនាំមុខឲ្យ បែលហ្សិក បានមុន ១-០ ។ យ៉ាងណាក៏ដោយ នៅនាទី ៣១ ប្រធានក្រុម Ashley Williams មកពី Swansea រក១គ្រាប់ តាមស្មើ បានវិញ ធ្វើឲ្យចប់ការ ប្រកួតវែល ១-១ បែលហ្សិក។

ចូលដល់តង់ទី២ បានតែ១០នាទី ពោលគឺ នាទី៥៥ Hal Robson-Kanu ខ្សែបម្រើមកពី ក្លឹប Reading ស៊ុតនាំមុខ ឲ្យវែលបានវិញ មុនពេលខ្សែប្រយុទ្ធ Sam Vokes បន្ថែមគ្រាប់ទី៣ នៅនាទី៨៦ ធ្វើឲ្យចប់ការ ប្រកួតវែល យកឈ្នះបែលហ្សិក ៣-១ បានឈានទៅ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាបន្ត៕

  

ដកស្រង់ពី៖ sabay