Social Network

អាល្លឺម៉ង់​បំបាក់​អ៊ីតាលី​ បាល់​ប៉េណាល់ទី ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល ​ផ្ដាច់ព្រ័ត្រ

ក្រុមបាល់ទាត់ ជម្រើសជាតិ ឥន្ទ្រីដែកអាល្លឺម៉ង់ បាន បំបាក់អ៊ីតាលី ដោយការទាត់បាល់ ប៉េណាល់ទី កាត់សេចក្ដី ដ៏តានដឹងបំផុត ដើម្បីឈានទៅ វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រកម្មវិធី អឺរ៉ូ២០១៦។

នៅក្នុងម៉ោង ប្រកួត៩០នាទី ក្រុមទាំង២ ធ្វើបានលទ្ធផល ស្មើគ្នា ១-១ ខណៈ អាល្លឺម៉ង់រកបាន១គ្រាប់មុន នៅនាទី ៦៥ ដោយខ្សែបម្រើ Mesut Oezil មុនពេលត្រូវ អ៊ីតាលីតាមស្មើបានវិញ នៅនាទី ៧៨ ដោយខ្សែការពារ Leonardo Bonucci តាមរយៈការ ទាត់បាល់ពិន័យ១១ម៉ែត្រ។

 ចប់៩០នាទី លទ្ធផលស្មើគ្នា ១-១ ហើយឈានដល់វគ្គ ថែមម៉ោង១៥នាទី ២ដង ក្រុមទាំង២ មិនមានឱកាស ស៊ុតបញ្ចូលទី គ្នានោះទេ ធ្វើឲ្យការប្រកួត ត្រូវសម្រេចដោយ ការទាត់បាល់ប៉េណាល់ទី ។ នៅវគ្គទាត់បាល់ ប៉េណាល់ទី ត្រូវចំណាយការស៊ុត រហូតដល់ម្ខាង៩គ្រាប់ ទើបរកឃើញអ្នកឈ្នះ បន្ទាប់ពី៥គ្រាប់ដំបូង អាល្លឺម៉ង់ និង អ៊ីតាលីស៊ុត មិនចូល៣នាក់ស្មើគ្នា។

ឈានដល់ការស៊ុតទី៦, ៧, ៨ និង៩ អាល្លឺម៉ង់ សុទ្ធតែធ្វើបានសម្រេច តែអ៊ីតាលី បែរជាភ្លាត់ស្នៀត ស៊ុតមិនចូល គ្រាប់ចុងក្រោយ ធ្វើឲ្យអាល្លឺម៉ង់ យកឈ្នះ ក្នុងលទ្ធផល៦ ទល់៥ ឡើងវគ្គ ពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ត្រូវរងចាំ ការឈ្នះរវាង អ៊ីស្លង់ និង ម្ចាស់ផ្ទះបារាំង៕

 

 

 

ដកស្រង់ពី៖ sabay