Social Network

Wijnaldum ព្រមព្រៀង​ផ្ទេរ​មក Liverpool ជាផ្លូវការ

បាល់ទាត់៖ខ្សែបម្រើ សញ្ជាតិហូឡង់ កីឡាករ Georginio Wijnaldum ត្រូវបាន គេរាយការណ៍ថា បានឈានដល់ កិច្ចព្រមព្រៀង និង ចូលមកពិនិត្យសុខភាព ជាមួយក្លិប ហង្សក្រហម Liverpool នៅថ្ងៃនេះ។

យោងតាមគេហទំព័រ ជាផ្លូវការ របស់ហង្សក្រហម Liverpool បានសរសេរថា ខ្សែបម្រើវ័យ២៥ឆ្នាំ របស់ក្លិប សារិ កាព្រៃ Newcastle United បានព្រមព្រៀង ជាមួយក្លិប Liverpool ក្នុងតម្លៃ ពលកម្ម២៥លានផោន ក្នុងការផ្ទេរ កីឡដ្ឋាន Anfield នៅពេលទីផ្សារកីឡា បើកនារដូវក្តៅ ខាងមុខនេះ។
Wijnaldum បច្ចុប្បន្ននេះ នៅជាប់កុងត្រា នៅកីឡាដ្ឋាន St James’ Park ៤ឆ្នាំទៀត និង បានស៊ុតបញ្ចូលទីបាន១១គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៨លើក នៅ Premier League ឲ្យក្លិបសារិកាព្រៃ Newcastle ។
គួរបញ្ជាក់ថា Wijnaldum បានត្រូវ ក្លិបសារិកាព្រៃ Newcastle ទិញមកពីក្លឹប PSV កាលពីឆ្នាំ២០១៥ ក្នុងតម្លៃ១៤លានផោនកន្លះ៕

ដកស្រង់ពី៖ មាតុភូមិ