Social Network

មិន​គួរ​ឲ្យ​ជឿ! Ramos ​​បោះ​ឆ្នោត​ឲ្យ​កីឡាករ​ Real ម្នាក់ ​តែ​បោះ​ឲ្យ​កីឡាករ​ Barca ​២​នាក់

ប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ Sergio Ramos បានបង្ហាញឲ្យពិភពបាល់ទាត់ភ្ញាក់ផ្អើល ដោយបោះឆ្នោតពានរង្វាន់ FIFA Men's Best Player of 2016 ជ្រើសរើសកីឡាករមកពីក្លឹបរបស់ខ្លួន Real Madrid តែម្នាក់ ប៉ុន្តែបោះឆ្នោតឲ្យកីឡាករមកពីក្លឹបគូប្រជែង Barcelona ដល់ទៅ២នាក់។

Ramos បានបោះឲ្យមិត្តរួមក្រុម Cristiano Ronaldo ចំណាត់ថ្នាក់លេខ១, Lionel Messi របស់ក្រុម Barcelona លេខ២ និង Andres Iniesta ប្រធានក្រុមអ្នកមានបុណ្យ ចំណាត់ថ្នាក់លេខ៣។ លទ្ធផលជារួមយប់មិញ Ronaldo ជាអ្នកឈ្នះពានរង្វាន់នេះ ដោយទទួលបានសំឡេងឆ្នោតច្រើនជាងគេ ៣៤,៥៤% លើ Messi បាន ២៦,៤២% និង Antoine Griezmann របស់ក្លឹប Atletico Madrid បាន ៧,៥៣%៕

ដកស្រង់ពី៖ Sabay