Social Network

ទីបំផុត​! Depay ចាក​ចេញ​ពី Man Utd ហើយ​

Lyon និង Manchester United បានឈានដល់ កិច្ចព្រមព្រៀង ជុំវិញការផ្ទេរ ខ្សែបម្រើ Memphis Depay។

នេះបើតាមប្រភពពី Sky Sports តម្លៃខ្លួនដែល Man Utd ទទួលបានពីកីឡាករ សញ្ជាតិហូឡង់គឺខ្ទង់ ២២លានអឺរ៉ូ ពោលគឺទាបជាង ចំនួនដែលលោក Louis van Gaal នាំយករូបគេពី PSV Eindhoven ក្នុងតម្លៃ ២៩លានអឺរ៉ូកាលពីឆ្នាំ២០១៥។ Depay ធ្លាប់ត្រូវលោក van Gaal រំពឹងថាអាចជោគជ័យដូច Cristiano Ronaldo នៅ Old Trafford ដោយបានប្រគល់លេខ៧ឲ្យពាក់។ បង្ហាញខ្លួន៥៣ប្រកួត រូបគេស៊ុតបញ្ចូលទីបាន៧គ្រាប់។ កីឡាករវ័យ២២ឆ្នាំ បានទៅដល់ប្រទេសបារាំង កាលពីថ្ងៃម្សិលមិញដើម្បី ធ្វើតេស្តសុខភាព មុនការប្រកាសផ្ទេរ ជាផ្លូវការទៅកាន់ ទឹកដី Parc Olympique Lyonnais៕

ដកស្រង់ពី៖ Sabay