Social Network

គ្រួសារ​ត្រកូល ​ប្រាក់ ​បើក​ហាង​លក់​សម្ភារៈ​កីឡា ​ជួយ​គាំទ្រ​ផង

គ្រូបង្វឹកបាល់ទាត់ ប្រាក់ សុវណ្ណារ៉ា រួមជាមួយសាច់ញាតិដទៃទៀត បានបើកហាងលក់សម្ភារៈមួយកន្លែងនៅក្បែររង្វង់មូល ផ្សារដើមថ្កូវ ជាផ្លូវការហើយកាលពីពេលកន្លងទៅនេះ។

ក្រោយពីការ បើកឆាកចូលគ្នា របស់គ្រួសារកីឡា ត្រកូលប្រាក់នេះហើយ លោកប្រាក់ សុវណ្ណារ៉ា បានប្រកាសនៅលើ បណ្ដាញសង្គមរបស់ខ្លួន សូមឱ្យបងប្អូនស្រលាញ់ វិស័យបាល់ទាត់ ទាំងអស់ចូលរួមជួយគាំទ្រ អាជីវកម្មមួយនេះផង។ ខណៈដែលនេះ គឺជាស្នាដៃមួយ ចូលគ្នារវាង រូបលោកផ្ទាល់ កីឡាករ ប្រាក់ មុន្នីឧត្តម ប្រាក់ មុន្នីភារុណ លោកប្រាក់ វុទ្ធី និងលោក សាយពិសិដ្ឋជាដើម។

ដកស្រង់ពី៖ Sabay