Social Network

Firmino អាច​លេង​ប៉ះ​ Chelsea ​ក្រោយ​ការ​ឡើង​សវនាការ​​ត្រូវ​លើក​ពេល​

Roberto Firmino អាចលេងប្រកួត ទល់នឹង Chelsea នៅ Anfield យប់នេះបាន បន្ទាប់ពីការឡើងបំភ្លឺ នៅសវនាការ របស់គេត្រូវបាន លើកពេល២៤ម៉ោង។

ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល ត្រូវឃាត់ខ្លួនដោយប៉ូលិស កាលពីយប់ថ្ងៃបុណ្យណូអែល ដោយសារបើកបរ ក្នុងស្ថានភាពស្រវឹង ហើយបើតាមពេលកំណត់ គឺរូបគេត្រូវឡើងសវនាការថ្ងៃទី៣១ ខែមករា។ យ៉ាងណាក៏ដោយ ពេលនេះការឡើងបំភ្លឺ ត្រូវបានពន្យារពេល ទៅថ្ងៃស្អែកវិញ ទៅតាមសំណើរបស់ក្លឹប Liverpool ដើម្បីឲ្យ Firmino អាចលេងប្រកួតជាមួយ Chelsea បាន។ Firmino គឺជាកម្លាំង សំខាន់របស់លោក Jurgen Klopp ដោយស៊ុតបញ្ចូលទី បាន៩គ្រាប់ហើយនៅ រដូវកាលនេះ។ រូបគេត្រូវអ្នកចាត់ការទូទៅចាស់ Brendan Rodgers ទិញពី Hoffenheim មកកាន់ Liverpool ក្នុងតម្លៃ២៩លានផោន កាលពីខែ កក្កដា ឆ្នាំ២០១៥៕

ដកស្រង់ពី៖ Sabay