Social Network

កំណត់ត្រា​របស់​ CR7 ​ទាំង​៥ ​ដែល​អាច​នឹង​​គ្មាន​នរណា​បំបែក​បាន​រហូត

Cristiano Ronaldo តារាឆ្នើមក្រុម Real Madrid បានឈានដល់វ័យ៣២ឆ្នាំកាលពីម្សិលមិញ។

ថ្ងៃនេះ Sabay សូមបង្ហាញជូន កំណត់ត្រាអស្ចារ្យទាំង៥ របស់កីឡាករ មានជាងគេ បំផុតលើលោក ឆ្នាំ២០១៦រូបនេះ ដែលអាចនឹងគ្មាន កីឡាកររូបណា អាចបំបែកកំណត់ត្រា នេះបានជារៀងរហូត។ សូមមើលខាងក្រោម៖

១. អ្នកស៊ុតបញ្ចូលទីច្រើនជាងគេ

ក្នុងប្រវត្តិសាស្ត្រក្រុម Real Madrid Ronaldo បច្ចុប្បន្នជា Top Scorer នៅក្នុងប្រវត្តិសាស្ត្រក្លឹប Real Madrid ដោយស៊ុតបាន ៣៨៤គ្រាប់ ក្នុង៣៧៣ប្រកួត ខណៈដែល Raul ស្ថិតនៅលេខ២ ធ្លាប់ស៊ុត បាន៣២៣គ្រាប់ ក្នុង៧៤១ប្រកួត។

២. ជាប់ឈ្មោះក្នុង UEFA Team of the Year ១០ឆ្នាំជាប់ៗគ្នា

Ronaldo បានជាប់ឈ្មោះ ក្នុងក្រុមកីឡាករ ល្អប្រចាំឆ្នាំ របស់ UEFA ១០ឆ្នាំជាប់ៗគ្នា តាំងពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១៦ និងសរុប១១ដង ច្រើនដាច់គេ ក្នុងប្រវត្តិសាស្ត្រ។ រីឯ Lionel Messi ស្ថិតនៅលេខរៀងទី២ ជាប់ឈ្មោះសរុបបាន ៨ដង ប៉ុន្តែមិនបានជាប់ឈ្មោះ រាល់ឆ្នាំជាប់ៗគ្នាច្រើនដូច CR7 ទេ។

៣. ស៊ុតបាន៥០គ្រាប់ឡើង ច្រើនរដូវកាលជាប់ៗគ្នា

Ronaldo ស៊ុតបានជាង៥០គ្រាប់ ៦រដូវកាលជាប់ៗ គ្នាចន្លោះឆ្នាំ២០១០-២០១៦ បំបែកកំណត់ត្រា ក្នុងប្រវត្តិសាស្ត្រ។ រីឯ Messi ធ្លាប់ស៊ុតបានជាង៥០គ្រាប់ ត្រឹមតែ៣រដូវកាល ជាប់ៗគ្នាប៉ុណ្ណោះ ចន្លោះឆ្នាំ២០១០-២០១៣។

៤. ឈ្នះស្បែកជើងមាសនៅអឺរ៉ុបច្រើនជាងគេ

ស្បែកជើងមាស នៅអឺរ៉ុប (European Golden Shoe) ជាពានរង្វាន់ សម្រាប់កីឡាកររូបណា ស៊ុតច្រើនគ្រាប់ជាងគេ ក្នុងមួយរដូវកាល នៅលីគកំពូលៗតំបន់អឺរ៉ុប។ Ronaldo ឈ្នះ ស្បែកជើងមាស នេះច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រ ៤ដង (២០០៨, ២០១១, ២០១៤, ២០១៥) ខណៈដែល Messi ធ្លាប់ឈ្នះបាន ៣ដង (២០១០, ២០១២, ២០១៣)។

៥. ស៊ុតច្រើនគ្រាប់ជាងគេ ឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់

Ronaldo ចូលលេងឲ្យ ជម្រើសជាតិ ព័រទុយហ្គាល់ ដំបូងតាំងពីឆ្នាំ២០០៣។ រហូតមកដល់ បច្ចុប្បន្ន Super Star រូបនេះ ស៊ុតឲ្យជម្រើស ជាតិសរុបបាន ៦៨គ្រាប់ ក្នុង១៣៦ប្រកួត ច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រ ខណៈដែលអតីត ខ្សែប្រយុទ្ធ Pauleta ស្ថិតនៅលេខ២ ស៊ុតបាន ៤៧គ្រាប់៕

ដកស្រង់ពី៖ Sabay