Social Network

សេះ​ល្អ ​LV គ្រង​ជើង​ឯក​២​ខែ​ជាប់​គ្នា ​នៅ ​SCT Sport Complex ​

ការប្រកួត កីឡាប្រណាំងសេះនៅ 7NG ក្នុងទីលានSCT Sport Complex បានបញ្ចប់ខែ ទី២របស់ខ្លួនហើយ ដោយសេះពូល A ល្អជាងគេគឺ បានទៅលើ LV ដែលជាប់លេខ១ កាលពីខែមករាកន្លងទៅដដែល។

ក្នុងរដូវកាល ២០១៧នេះ ការប្រណាំងសេះ ខាងលើធ្វើបាន ២ខែមកហើយ ដោយខែមករា កន្លងទៅ សេះឈ្មោះ LV ជាអ្នកឈ្នះទទួល បានចំណាត់ថ្នាក់ លេខ១ អមជាមួយ ប្រាក់រង្វាន់១ពាន់ដុល្លារ។ ស្របពេលដែល ខែទី២នេះ សេះល្អពូជយកពី បរទេសមួយនេះ នៅតែរក្សាតំណែង លេខ១បានដដែល ដោយកីឡាករ ជិះសេះជម្រើសជាតិកម្ពុជា លន់ សុភក្រ្ដា ជាអ្នកជិះ។ ដូចគ្នានេះដែរ លោក ស្រ៊ន់ កុសល ម្ចាស់សេះ LV បានបង្ហើបថា លោកទិញសេះនេះមក ហើយធ្វើការ បង្វឹកវាជារៀងរាល់ថ្ងៃ។

ដោយទីលានសេះ របស់លោកមានកម្រិត មួយដែលអាច ទទួលយកបាន ដោយមានកន្លែង សេះដេកត្រឹមត្រូវ ទីលានដើម្បី ហ្វឹកហាត់កម្លាំង ជើងសេះ និងកន្លែងធ្វើឱ្យ សេះមានសាច់ដុំល្អផងដែរ។ សូមបញ្ជាក់ថា ការប្រណាំងសេះ នៅទីលាន SCT Sport Complex នេះរដូវកាលថ្មី២០១៧ លោកឧកញ៉ា ស្រី ចន្ធូ បានបញ្ជាក់ថានឹង មានប្រាក់រង្វាន់ ដំណាច់ឆ្នាំដល់ទៅ ២៥ ០០០ដុល្លារ អាមេរិកសម្រាប់សេះ ដែលទទួលបាន ចំណាត់ថ្នាក់លេខ១ ខណៈដែលកាលពី រដូវកាលមុនប្រាក់ រង្វាន់ត្រឹមតែ ១៥ ០០០ដុល្លារប៉ុណ្ណោះ៕

ដកស្រង់ពី៖ Sabay