Social Network

សុខ សុវណ្ណ ​សង្ឃឹម​បឹង​កេត​អង្គរ​​​ឈ្នះ​​៨០​% ​ឡើង​វគ្គ​បន្ដ AFC Cup

ខ្សែការពារ សុខ សុវណ្ណ របស់ក្រុមបឹងកេតអង្គរ មានសង្ឃឹមដល់ទៅ៨០% ឯណោះក្នុងការឡើងទៅវគ្គបន្ដ AFC Cup បើទោះជាត្រូវលេង តតាំងជាមួយ Lao Toyota នៅទឹកដីឡាវក៏ដោយ។

“យើងលេងគ្នា៩នាក់ អាចស្មើជាមួយគេបាន ១-១ ខណៈយើងក៏នៅមានឱកាសខ្លះថែមទៀតដើម្បីរកគ្រាប់បាល់។ ដូច្នេះនៅប្រកួតទី២ ទោះជានៅក្រៅដីមែន ប៉ុន្តែខ្ញុំមានជំនឿចិត្តថា នឹងអាចរកជ័យជម្នះបាន ដើម្បីឡើងទៅវគ្គបន្ដទៀត”។ សម្ដីរបស់ សុខ សុវណ្ណ។នៅជើងទី១កន្លងទៅ ក្រុមបឹងកេតបាត់បង់កីឡាករ២នាក់ដោយសារតែអាជ្ញាកណ្ដាលពិន័យកាតក្រហមគឺអ្នកចាំទីស៊ូ យ៉ាទី និងខ្សែការពារ ស៊ុន សុវណ្ណរិទ្ធី។

ខណៈការប្រកួត នោះទាំងកីឡាករ និងអ្នកគាំទ្រមួយ ចំនួនបានគិតថា អាជ្ញាកណ្ដាលដូចជា លំអៀងបន្តិចទៅលើខាងក្រុម Lao Toyota របស់ឡាវ។ ល្ងាចនេះដែរជា ប្រកួតចុងក្រោយរបស់កីឡាករ ចាន់ វឌ្ឍនាកា ក្នុងនាមជាកីឡាករ របស់បឹងកេត ខណៈថ្ងៃទី១២ខាងមុខនេះ រូបគេនឹងហោះ ទៅចូលរួមជាមួយក្រុម Fujieda MYFC ក្រោមលក្ខខណ្ឌខ្ចីជើង១រដូវកាល៕


ដកស្រង់ពី៖ Sabay