Social Network

Enrique៖ "កីឡាករ​របស់​ខ្ញុំ​ សុទ្ធតែ​អ្នក​ជំនាញ​ ​នៅ​​ប្រកួត​ធំៗ”

ក្រុម FC Barcelona នឹងប៉ះ Atletico Madrid ក្នុងការប្រកួតធំ Copa del Rey វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ជើងទី២ នាកីឡដ្ឋាន Camp Nou វេលាម៉ោង០៣:០០នាទីយប់នេះ។

អ្នកចាត់ការ Luis Enrique ជឿជាក់ថា ក្រុមអ្នកមានបុណ្យរបស់លោក នឹងអាចឈ្នះ ហើយអាចឡើងវគ្គ ផ្ដាច់ព្រ័ត្រ ៤ឆ្នាំជាប់ៗគ្នាបាន ដោយលោកនិយាយថា៖ "កីឡាកររបស់ខ្ញុំ សុទ្ធតែអ្នកជំនាញ នៅប្រកួតធំៗ”។Barca បានយកឈ្នះ Atletico ២-១ កាលជើងទី១ សប្ដាហ៍មុន ដូច្នេះយប់នេះនៅក្នុងទឹកដីខ្លួនឯងទៀត ពួកគេសង្ឃឹមអាចឡើងវគ្គផ្ដាច់ព្រ័ត្រច្រើន។ អ្នកចាត់ការ Enrique បាននិយាយក្នុងសន្និសីទកាសែតម្សិលមិញថា៖ "ពានរង្វាន់ Copa del Rey ជាការប្រកួតប្រជែងដ៏ល្អមួយសម្រាប់ក្រុម Barca។

យើងរំពឹងថា នឹងឡើងវគ្គផ្ដាច់ព្រ័ត្រម្ដងទៀត។ Atletico ត្រូវការឈ្នះ និងត្រូវស៊ុតយើងយ៉ាងតិច២គ្រាប់ ដូច្នេះពួកគេប្រថុយប្រថានជាងយើង”។ Barca នឹងអវត្តមានតារាឆ្នើម Neymar យប់នេះ ដោយសារជាប់បម្រាម (កាតលឿង៣) ប៉ុន្តែអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ លើកឡើងថាខ្សែបម្រើ Arda Turan ឬ Denis Suarez នឹងចូលជំនួសតំណែងនេះ ហើយលោកក៏បានស្នើឲ្យអ្នកគាំទ្រ ជួយលើកទឹកចិត្តក្រុម ឲ្យបានច្រើនផងដែរ៕

ដកស្រង់ពី៖ Sabay