Social Network

សម្ដី​ចុង​ក្រោយ​ ម៉ា សេរី ​អាច​ឱ្យ​អ្នក​ប្រដាល់​នៅ​ស្រុក​ខ្មែរ​ទាំង​អស់​ស្រក់​ទឹក​ភ្នែក

លោក ម៉ា សេរី អ្នកផលិត កម្មវិធីកីឡា ដ៏ល្បីឈ្មោះនៅកម្ពុជា បានលាចាកលោក នេះហើយ កាលពីព្រឹកម៉ោង ៥:៤៥នាទីព្រឹកនេះ នៅមន្ទីរពេទ្យខ្មែរ-សូវៀត បន្ទាប់ពី ជំងឺមហារីកថ្លើម របស់លោកធ្វើទុក្ខ អស់រយៈពេល ជាយូរមក។

មុនពេលលា អ្នកស្រលាញ់ វិស័យកីឡា ទាំងអស់គ្នាទៅ លោក ម៉ា សេរី ក៏ធ្លាប់បាន និយាយពាក្យ១ឃ្លា ដែលអាចធ្វើឱ្យ អ្នកប្រដាល់ ស្រក់ទឹកភ្នែកបានដែរ។ ដោយ១ឃ្លានោះគឺ៖ “ក្នុងពេលដែលឈឺនៅពេទ្យ មានអ្នកមក សួរសុខទុក្ខខ្ញុំច្រើន ប៉ុន្តែមានអារម្មណ៍ធម្មតា។ ប៉ុន្តែនៅពេល ណាដែលបាន ឃើញកីឡាករប្រដាល់ មកសួរសុខទុក្ខវិញ ខ្ញុំតែងតែ អួលដើមករហូត ហើយពេលខ្លះទឹកភ្នែក ក៏ស្រក់មក ដោយមិនដឹងខ្លួន”។

លោក ម៉ា សេរី ស្រលាញ់ វិស័យកីឡា ប្រដាល់ណាស់ ព្រោះវាជា ដួងព្រលឹងជាតិខ្មែរ ដោយលោក រំពឹងថាថ្ងៃណាមួយ វិស័យនេះនឹង លើកមុខមាត់ ជាតិជាក់ជា មិនខាន។ម៉ា សេរី ជាអ្នករៀបចំកម្មវិធីជើងចាស់ ហើយក៏ជាអ្នក ដែលតែងតែ យកចិត្តទុកដាក់ លើវិស័យប្រដាល់ និងកីឡាករ ប្រដាល់ផងដែរ។ បុរសម្នាក់នេះ ហើយដែលតែងតែ រៀបចំកម្មវិធី ប្រដាល់អន្តរជាតិ ផ្សេងៗ ក៏ដូចជាណែនាំ កីឡាករក្នុងស្រុក ឱ្យទៅប្រកួតនៅ ក្រៅស្រុកផងដែរ៕

ដកស្រង់ពី៖ Sabay