Social Network

ចំនួន​អ្នក​គាំទ្រ​ Barca នៅ​ប្រកួត​យប់​មិញ​ជាប់​កំណត់ត្រា​តិច​បំផុត​រដូវ​កាល​នេះ

ជ័យជម្នះរបស់ Barcelona លើ Leganes មានចំនួន អ្នកគាំទ្រទៅ ទស្សនាផ្ទាល់ប្រមាណ ៦៣,៣៧៨នាក់ប៉ុណ្ណោះ បើទោះជាកីឡដ្ឋាន Nou Camp អាចផ្ទុកចំណុះបាន ៩៩,៣៥៤នាក់ក៏ដោយ។

តួលេខខាងលើ គឺតិចបំផុត សម្រាប់ការប្រកួត ក្នុងទឹកដីនៅ ក្របខ័ណ្ឌ La Liga រដូវកាលនេះ។ មុនការប្រកួត យប់មិញ កំណត់ត្រា អ្នកគាំទ្រ ចូលរួមតិចបំផុត នៅលីគ គឺកាលពីប្រកួតបើករដូវកាល រវាង Barca និង Real Betis ដែលកាលណោះ មានអ្នកគាំទ្រចូលរួម ៦៥,៣៧១នាក់។ ទោះជាយ៉ាងណាដោយ ចំនួនអ្នកគាំទ្រ ការប្រកួត ទល់នឹង Leganes នៅគ្រាន់បើជាង ការប្រកួត Copa del Rey ទល់នឹង Real Sociedad ដែលបើតាម តួលេខគឺ មិនដល់៦ម៉ឺន នាក់ផង (៥៨,៥៦០នាក់)៕

ដកស្រង់ពី៖ Sabay