Social Network

Neymar នឹង​ឡើងតុលាការ​សារ​ជា​ថ្មី​ជុំ​វិញ​បទ​ល្មើស​ពុក​រលួយ​

Neymar បានចាញ់ក្ដី ការប្ដឹងឧទ្ធរណ៍ ហើយត្រូវចូល តុលាការសា ជាថ្មីជុំវិញ បញ្ហាពុករលួយ ពាក់ព័ន្ធ នឹងការផ្ទេរ រូបគេមកកាន់ Barcelona កាលពី៤ឆ្នាំមុន។

ក្លឹប Barcelona, ក្លឹប Santos និងក្រុមហ៊ុន របស់ឪពុកម្ដាយ Neymar ក៏បានចាញ់ បណ្ដឹងឧទ្ធរណ៍ ហើយត្រូវចូល សវនាការដូចគ្នា។ តាមច្បាប់កីឡាករ សញ្ជាតិប្រេស៊ីល និងឪពុកបង្កើត អាចប្រឈមមុខ នឹងការជាប់ ពន្ធនាគារ ចំនួន ២ឆ្នាំ ហើយពិន័យ ជាប្រាក់ ១០លានអឺរ៉ូ ប៉ុន្តែដោយសារ ជាបទល្មើស លើកទី១ ដូច្នេះពួកគេអាច គេចផុតពីការដាក់ ពន្ធនាគារ។ ចំពោះ Barcelona វិញត្រូវ កាត់ទោស ឲ្យបង់ជាប្រាក់ ៩លានអឺរ៉ូ ហើយ ក្លឹប Santos ត្រូវបង់ចំនួន ៧លានអឺរ៉ូដែរ ជុំវិញសំណុំរឿង ពុករលួយការផ្ទេរ Neymar នេះ៕

ដកស្រង់ពី៖ Sabay