Social Network

សារ​ចុងក្រោយ James ផ្ញើ​ទៅ​កាន់​អ្នក​គាំទ្រ​ Real Madrid ទាំង​អស់

James Rodriguez នឹងក្លាយជា កីឡាកររបស់ Bayern Munich ចាប់ពីពេល នេះតទៅ ក្នុងកិច្ចសន្យា ខ្ចីជើងរយៈពេល ២ឆ្នាំ ពី Real Madrid។

ក្នុងពេល វេលាចុងក្រោយ James ក៏បានផ្ញើសារ មួយចំនួនទៅកាន់ Real Madrid កាលពីម្សិលមិញ។ បង្ហោះវីដេអូក្នុង Instagram ក្នុងឈុត Real Madrid ពេលបង្ហាញខ្លួន ដំបូង និងអំឡុងពេល ប្រកួត កីឡាករ កូឡុំប៊ី រូបនេះតាម សរសេរសារភ្ជាប់ថា៖ "ជូនចំពោះ អ្នកគាំទ្រ Real Madrid (Madridistas )ទាំងអស់។

ខ្ញុំពិតជាមាន សេចក្ដីរីករាយ សម្រាប់ពេលវេលា ល្អកន្លងទៅ ដែលពួកយើង បានចែករំលែក ក្ដីស្រឡាញ់ រយៈពេល៣ឆ្នាំ ដ៏អស្ចារ្យ។ ខ្ញុំរីករាយ ដែលបានពាក់អាវ Real Madrid ជាអាវដែល ខ្ញុំពាក់ ពោរពេញដោយតម្លៃ ហើយខ្ញុំនៅ តែអរគុណ សម្រាប់ក្ដីស្រឡាញ់។ អរគុណសម្រាប់ គ្រប់យ៉ាង"។

ទាក់ទិន នឹងការ ខ្ចីជើងនេះ មានសំនួរខ្លះ លើកឡើងថា តើ James អាចលេងប៉ះ Real Madrid បានឬអត់នៅ Champions League។ ចម្លើយ៖ James Rodriguez អាចជួយក្លឹបថ្មី Bayern Munich លេងទល់នឹង Real Madrid នៅ UCL ប្រសិនក្រុម ទាំងពីរ ចាប់ឆ្នោតជួបគ្នា នៅវគ្គ១៦ក្រុម ចុងក្រោយ។

ទូទៅការខ្ចី កីឡាករ ឆ្លងកាត់ លីគបែបនេះ តែងមាន កិច្ចសន្យាមួយ ការពារមិនឲ្យ កីឡាករជួបក្រុម ចាស់របស់ខ្លួន ប៉ុន្តែ UEFA ដាក់បម្រាម លើការព្រមព្រៀង បែបនេះ។ ជាការពិត ក្រុមទាំងពីរ Real និង Bayernគឺមិនអាចស្ថិត ក្នុងពូលជាមួយគ្នា បានទេក្នុងវគ្គ ចែកពូល ដោយសារពួកគេ ជាក្រុមមាន កម្រិតខ្លាំង (Pot One) ប៉ុន្តែនៅវគ្គ បន្ទាប់ពួកគេ អាចជួបគ្នា ហើយ James ក៏អាចប៉ះ Real Madrid បានដែរ៕



ដកស្រង់ពី៖ Sabay