Social Network

Pacquiao ថាអត់ចូលនិវត្តន៍ទេទោះចាញ់ Jeff Horn

Manny Pacquiao បានចេញ មកអះអាង ថាមិនចូលនិវត្តន៍ ដាច់ខាតបើ ទោះជា មានវ័យចំណាស់ និងទើបតែ វាយចាញ់ កីឡាករ វ័យក្មេង Jeff Horn ក៏ដោយ។

Horn ជាអតីត គ្រូបង្រៀន បានវាយយកឈ្នះ ជើងខ្លាំង ហ្វីលីពីន ដោយប្រើ ពេល១២ទឹក កាលពីថ្ងៃទី២ ខែកក្កដា កន្លងទៅ តែលទ្ធផល នោះត្រូវអ្នក ស្នេហាកីឡា ប្រដាល់ចោទថា មានការដាក់ពិន្ទុ មិនត្រឹមត្រូវ។

រំលងបាន ប៉ុន្មានថ្ងៃ Pacquiao បានទាមទារ ឲ្យស្ថាប័ន ប្រដាល់ពិភពលោក ពិនិត្យការប្រកួត ឡើងវិញ។ ក្រោយការ ពិនិត្យតាម សំណើ WBO មើលឃើញថា Horn ពិតជាឈ្នះមែន ដោយលទ្ធផល ទាំង១២ទឹកគឺ Horn ឈ្នះ៧ និង Pacquiao ៥ទឹក។ បន្ទាប់ពី ការកាត់ក្ដី សារជាថ្មី អ្នកប្រដាល់វ័យ ៣៨ឆ្នាំ បានប្ដេជ្ញា នឹងសងសឹក Horn ម្ដងទៀត នៅក្នុងឆ្នាំ នេះដូចមាន ចែងក្នុងកិច្ចសន្យា របស់ពួកគេ ទាំង២៕

ដកស្រង់ពី៖ Sabay