Social Network

Man United និង Man City ត្រូវពាក់អាវមានសញ្ញារូបឃ្មុំដោយសារ…

កីឡាករ ទាំងអស់ របស់ Manchester United និង Manchester City នឹងពាក់អាវ ដែលមាន សញ្ញាសត្វឃ្មុំ នៅពេលប៉ះគ្នា ក្នុងការប្រកួត មិត្តភាព នៅអាមេរិក ដើម្បីរំលឹកដល់ ជនរងគ្រោះ ក្នុងហេតុការណ៍ ផ្ទុះគ្រាប់បែក នៅការ ប្រគុំតន្ដ្រី ក្នុងកីឡដ្ឋាន Manchester Arena។

អាវទាំងនោះ នឹងត្រូវ ដាក់ដេញថ្លៃ នៅក្រោយការ ប្រកួតចប់ ហើយលុយ ដែលទទួល បានត្រូវបញ្ចូល ទៅក្នុង មូលនិធិ We Love Manchester។ សកម្មភាព សប្បុរសធម៌ បានប្រមូលលុយ បានជាង១២លានផោន ហើយសម្រាប់ ជនរងគ្រោះ ក្នុងហេតុការណ៍ ផ្ទះកាលពីថ្ងៃ២២ ឧសភា សម្លាប់មនុស្ស ២២នាក់ និងជាច្រើននាក់ ទៀតរងរបួស។

ការប៉ះគ្នា របស់ក្លឹបយក្ស ទាំងពីរនៅ ទឹកដីអាមេរិក នឹងក្លាយជាប្រកួត Manchester derby លើកទីមួយ ដែលធ្វើនៅ ក្រៅទឹកដី អង់គ្លេស។ គួរបញ្ជាក់ ថាឃ្មុំគឺជា សត្វដែលគេ ជ្រើសយក តំណាងឲ្យ សាមគ្គីភាពនៅ ប្រទេសអង់គ្លេស៕

 

 

 

ដកស្រង់ពី៖ Sabay