Social Network

Messi និង Suarez ត្រលប់​ចូល​ហ្វឹកហាត់​ ត្រៀម​ជួប​ Juventus​ ចុង​សប្ដាហ៍

តារាឆ្នើមរបស់ Barcelona កីឡាករ Lionel Messi និង Luis Suarez បានត្រលប់ ចូលហ្វឹកហាត់ លើទីលានវិញ បន្ទាប់ពីសម្រាក ជាច្រើនថ្ងៃ នារដូវក្ដៅ កន្លងទៅ។

ខ្លាកំណាច ដែលជាដៃគូ ល្អនឹងគ្នា បានបង្ហាញ ខ្លួននៅ Joan Gamper ដែលជា កន្លែងហ្វឹកហាត់ របស់ក្លឹប ស្ថិតនៅទីក្រុង Sant Joan Despi ប្រទេសអេស្ប៉ាញ។ លោក Ernesto Valverde ដែលជា អ្នកចាត់ការ ថ្មីរបស់ Barcelonaប្រឹងតាមដាន សកម្មភាព កីឡាករហាត់ ដើម្បីត្រៀម ខ្លួនប្រកួត មិត្តភាព ត្រៀមរដូវកាល លើកដំបូង ទល់នឹង Juventus នៅថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៧ ចុងសប្ដាហ៍នេះ នៅរដ្ឋ New Jersey សហរដ្ឋអាមេរិក។

ក្រុមយក្ស Barcelona នឹងហោះទៅ សហរដ្ឋអាមេរិក នៅសប្ដាហ៍នេះ បំពេញភារកិច្ច លេង៣ ប្រកួតក្នុងពាន International Champions Cup ប្រឈមមុខ ជាមួយ Juventus, Manchester United និង Real Madrid៕

ដកស្រង់ពី៖ Sabay