Social Network

ប្រណាំង​សេះ​នៅ​ស៊ីហ្គេម​ឆ្នាំ​នេះ ​កម្ពុជា​ផ្ដោត​លើ​វិញ្ញាសា​រត់​ចម្ងាយ​ ៨០​គ.ម

ក្នុងព្រឹត្តិការណ៍ ប្រណាំងសេះ នៅស៊ីហ្គេម ឆ្នាំនេះ សហព័ន្ធកម្ពុជា បង្ហាត់ជិះសេះ មានភាពជឿជាក់ ទៅលើវិញ្ញាសា រត់ចម្ងាយ ៨០គីឡូម៉ែត្រ ខណៈដែល កីឡាករ ក៏បានហ្វឹកហាត់ យ៉ាងដិតដល់ ផងដែរ។

លោក កៅ វណ្ណារិន អគ្គលេខាធិការ  សហព័ន្ធ ខាងលើបាន បញ្ជាក់ថា កម្ពុជាបាន ត្រៀមខ្លួនរួច ហើយសម្រាប់ការ ទៅប្រកួត នៅម៉ាឡេស៊ីនេះ ដោយមាន កីឡាករ ចំនួន៦នាក់ នឹងចេញទៅ ប្រកួត។

ដោយមាន វិញ្ញាសា ច្រើនចំពោះ កីឡាប្រណាំង សេះនេះ កម្ពុជាបាន ផ្ដោតលើតែ វិញ្ញាសា ជិះចម្ងាយ ៨០គីឡូម៉ែត្រ ប៉ុណ្ណោះ ព្រោះកម្ពុជា ទទួលបាន ការហាត់រៀន ច្រើន ហើយមានក្ដីរំពឹង ថានឹងបាន ចំណាត់ថ្នាក់ល្អ។

អគ្គលេខាធិការ ខាងលើបន្ថែម ថាចំពោះ ការជិះសេះ ចម្ងាយ៨០ គីឡូម៉ែត្រនេះ លោករំពឹងថា នឹងចំណាត់ ថ្នាក់លេខ៣ ឬលេខ៤ ព្រោះកម្ពុជា បានជួលសេះ ល្អៗរបស់ ក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី រួចរាល់ហើយ។

ខណៈដែល កីឡាករ ជិះចម្ងាយឆ្ងាយ នេះក៏បាន ចេញទៅ ហ្វឹកហាត់នៅ ប្រទេសថៃ  តាំងពីយូរណាស់ មកហើយដែរ។ មួយវិញទៀត ការរត់ចម្ងាយ ៨០គីឡូម៉ែត្រ  នេះ ប្រទេសទាំងអស់ហាក់ មិនទាន់មាន មួយណាខ្លាំង ជាងកម្ពុជា ក្រៅពីម៉ាឡេស៊ី ថៃ សិង្ហបុរី នោះទេ ដូច្នេះក្ដី រំពឹងថា នឹងបាន ចំណាត់ថ្នាក់ ល្អគឺនៅមាន  ភាគរយ។

ស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេស ម៉ាឡេស៊ី នេះ កម្ពុជាបញ្ជូន ២៤ប្រភេទ កីឡាចូលរួម ប្រជែងយកមេដាយ ហើយកីឡាករ កីឡាការិនី ទាំងអស់នឹង ត្រូវទៅមុន ការប្រកួតចំនួន ២ថ្ងៃ និងវិលត្រលប់ មកវិញ១  ថ្ងៃបន្ទាប់ពី ប្រកួតចប់៕

ដកស្រង់ពី៖ Sabay