Social Network

McGregor ភ្លាត់​ត្រូវ​ដៃ​​គូ​សម​វាយ​ឲ្យ​សន្លប់ ពេល​កំពុង​ហ្វឹកហាត់

អ្នកប្រដាល់ សកល Jessie Vargas បានប្រាប់ សារព័ត៌មាន មួយឲ្យដឹងថា Conor McGregor បានសន្លប់ស្ដូក អំឡុងពេល ហ្វឹកហាត់ ត្រៀមជួបFloyd Mayweather ពេលខាងមុខ។

អតីតម្ចាស់ ជើងឯក ពិភពលោក ២ប្រភេទទម្ងន់ ផ្នែកប្រដាល់ សកលបាន បន្ថែមថា McGregor សន្លប់ ពេលហាត់ ជាមួយកីឡាករ វាយដាក់ទ្រុង Bradley Wheele។ Wheele បានជួយ McGregor រៀបចំហ្វឹកហាត់ ជាលក្ខណៈ ប្រដាល់សកល អាជីពជាលើកដំបូង តែមិននឹកស្មាន មានរឿងបែបនេះ កើតឡើងសោះ។

Vargas បន្តថា គេមាន ទំនុកចិត្តលើ Mayweather នឹងឈ្នះលើ ការប្រកួតនេះ និងហ៊ានភ្នាល់ អ្នកប្រដាល់ អាមេរិករូបនេះ នឹងវាយ McGregorឲ្យសន្លប់។ "ខ្ញុំសង្ឃឹមថា Floyd អាចវាយឲ្យសន្លប់ ត្រឹមទឹកទី៦ ឬ៧។ វាគ្មានអ្វីត្រូវ សង្ស័យទេ ហើយខ្ញុំក៏ហ៊ាន ភ្នាល់លុយដែរ។ ៩៩% Floydឈ្នះ៕

ដកស្រង់ពី៖ Sabay