Social Network

Bale គ្មាន​ចិត្ត​ចង់​ចេញ​ពី Real ទោះ Man Utd ចាប់​អារម្មណ័​ក៏​ដោយ

Gareth Bale បានចេញមកនិយាយថា គេគ្មានបំណងចង់ដើរចេញពី Real Madrid នៅរដូវក្ដៅនេះឡើយ ទោះបីមានការទាក់ទងពី Manchester United យ៉ាងណាក្ដី។

កាលពីរដូវកាលមុនកីឡាករវ័យ២៨ឆ្នាំញាំញីដោយរបួសច្រើន ហើយអំឡុងពេល Real Madrid ឈ្នះវគ្គផ្ដាច់ព្រ័ត្រ Champions League នៅទីក្រុង Cardiff ប្រទេសវែល រូបគេបានត្រឹមជាកីឡាករបម្រុងប៉ុណ្ណោះ។ ក្រោយឈ្នះពាន UCL លើក្រុម Juventus អ្នកចាត់ការ Zinedine Zidane បានបដិសេធមិនហ៊ានធានាអំពីអនាគត Bale ទេ។

ប៉ុន្តែពេលនេះអតីតកីឡាករ Spurs រូបនេះបានចេញមកនិយាយពីអនាគតរបស់ខ្លួនហើយ។ ថ្លែងប្រាប់ Marca កីឡាករជំនាញជើងឆ្វេងប្រាប់ថា៖"ទេ អ្វីគ្រប់យ៉ាងស្មុគស្មាញដោយសារតែរបួសរបស់ខ្ញុំ ប៉ុន្តែពេលនេះគ្មានបញ្ហាអ្វីទៀតទេ។ខ្ញុំនៅតែអាចលេងបាល់បានល្អ ហើយពេលដែលឈានដល់កម្រិតកំពូលវិញ ខ្ញុំនឹងផ្ដល់ភាពពិសេសអស្ចារ្យម្ដងទៀត។ ខ្ញុំបានចុះកុងត្រារយៈពេលវែងនៅ Madrid ហើយខ្ញុំសប្បាយចិត្តនៅក្លឹបនេះ"។




ដកស្រង់ពី៖ Sabay