Social Network

គ្រូ​ជប៉ុន៖ ​យើង​យក​ត្រឹម​ U20 ​លេង World Cup ​មក ​អីចឹង​អាច​នឹង​ពិបាក​​ឈ្នះ​ក្រុម​ផ្សេង

លោក Uchiyama Atsushi គ្រូបង្វឹក របស់ក្រុមជប៉ុន បានបញ្ជាក់ ថាមកប្រកួត វគ្គជម្រុះពាន 2018 AFC U-23 Championship នៅកម្ពុជានេះ គឺលោកបាន យកកីឡាករ ក្រោមអាយុ២០ឆ្នាំ មកលេង ដូច្នេះការ ប្រកួតអាច នឹងពិបាក យកឈ្នះ។

ក្នុងសន្និសីទ្ធ កាសែត រសៀលនេះ ក្រុមគ្រូបង្វឹក ទាំង៤ប្រទេស សុទ្ធតែបង្ហាញ ចំណាប់អារម្មណ៍ រៀងៗខ្លួន មិនអាច មើលស្រាលក្រុម ណាមួយក្នុង ចំណោមក្រុម ទាំងអស់នោះទេ (ក្រុមU23 កម្ពុជា ចិន ជប៉ុន និងហ្វីលីពីន)។

តួយ៉ាងដូច ជាលោក Uchiyama គ្រូបង្វឹកជប៉ុន អីចឹង លោកមិនអាច និយាយអ្វីច្រើន ក្រៅពីចង់ឃើញ ការប្រកួតល្អ មួយឡើយ។ មួយវិញទៀត គ្រូបង្វឹក រូបនេះបញ្ជាក់ បន្ថែមថាលោកនាំយក កីឡាករក្រុម U20 មក និងមានលាយ កីឡាករ U21 ខ្លះដែរ ដូច្នេះ ប៉ះជាមួយ ក្រុមខ្លាំងៗ ក្នុងពូលនេះ គឺពិតជា ពិបាកក្នុង ការយកឈ្នះ។

យ៉ាងណាមិញ ការនាំ កីឡាករ ក្មេងៗមកនេះ គឺជាផល វិជ្ជមានមួយ សម្រាប់ជប៉ុន ព្រោះជប៉ុនក៏ នៅមានភារកិច្ច ប្រកួតច្រើនទៀតដែរ ហើយក៏ត្រូវ អភិវឌ្ឍយុវជន របស់ខ្លួន ឱ្យកាន់តែល្អ ថែមទៀត។ សូមបញ្ជាក់ ថាក្រុម U20 របស់ជប៉ុន ដែលមកលេង នៅកម្ពុជានេះ គឺជាក្រុម ដែលលេង នៅពានរង្វាន់ U20 FIFA World Cup នៅប្រទេស កូរ៉េខាងត្បូង កាលពីពេល កន្លងទៅនេះ៕

ដកស្រង់ពី៖ Sabay