Social Network

Muller ប្រាប់​ James មិន​បាច់​ភ័យ​រឿង​ដណ្ដើម​គ្នា​តំណែង​ទី១​​​ក្នុង​ក្រុម​ទេ

Thomas Muller បានប្រាប់ថា គេមិនប្រកួត ប្រជែង ជាមួយកីឡាករ ចំណូលថ្មី James Rodriguez នោះទេ ប៉ុន្តែគេ មានសម្ពាធ ខ្លាចមិនអាច រកគ្រាប់បាល់ បាននៅ រដូវកាលក្រោយ។

ខ្សែប្រយុទ្ធ អាល្លឺម៉ង់ មិនបានមើលឃើញ James ជាគូប្រជែង ដណ្ដើមជម្រើស ទីមួយ នៅក្នុងក្រុមឡើយ បន្ទាប់ពី កីឡាករ កូឡុំប៊ី រូបនេះ ខ្ចីជើង រយៈពេលវែង ពីក្រុម Real Madrid។ Muller ដែលរក បានតែ៥គ្រាប់ ប៉ុណ្ណោះ កាលពី រដូវកាលមុន កំពុងព្រួយ បារម្ភយ៉ាងខ្លាំង ក្នុងការ បំប៉ោង សំណាញ់ទី តែគេសប្បាយ ចិត្តក្នុងការ លេងជាមួយ James កីឡាករ ថ្មីម្នាក់ទៀត Corentin Tolisso ដែលទើប ទិញពីក្រុមបារាំង Lyon។

Muller មិនបាន ចាត់ទុក កីឡាករ ទាំងពីរខាងលើ ជាមួយគូ ប្រជែងឡើយ ដោយបាន ប្រាប់សារព័ត៌មាន Omnisportថា៖ "ខ្ញុំគិតថា កីឡាករទាំងពីរ James និង Tolisso គឺជា កីឡាករល្អ។ ពួកគេមាន លក្ខណៈល្អ ដូចគ្នា។ ពួកយើង បានចំណាយ ពេលលេង ជាមួយគ្នា កាលពីសប្ដាហ៍មុន ដូច្នេះពួកយើង អាចដឹងពី គ្នាទៅវិញទៅមក និងរីករាយ ខ្លាំងណាស់។ លើទីលានពួកគេ ពិតជាសំខាន់ ដូច្នេះពួកយើង នឹងប្រឹង លេងជាមួយគ្នា ប្រសើរជាង ប្រជែងគ្នា"៕

ដកស្រង់ពី៖ Sabay