តារាឆ្នើម ជម្រើសជាតិ កម្ពុជា ចាន់ វឌ្ឍនាកា បានមកដល់ កម្ពុជាហើយ បន្ទាប់ពីគ្រូបង្វឹក កម្ពុជាលោក Leonard Vitorino កោះហៅឲ្យ ចូលរួមជាមួយ ជម្រើសជាតិ កម្ពុជា ដើម្បីត្រៀមខ្លួន ប្រកួតនឹង ក្រុមជម្រើសជាតិ វៀតណាម នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ៦:៣០ នាទីល្ងាច សម្រាប់ការ ប្រកួតបាល់ទាត់ ពានរង្វាន់ AFC Asian Cup 2019 វគ្គសន្សំពិន្ទុ លើកទី៣ ក្នុងពូល C។
ក្រុមជម្រើសជាតិ កម្ពុជា បានប្រកួតចំនួន ២លើក រួចមកហើយ ក្នុងវគ្គសន្សំពិន្ទុ គឺចាញ់ ហ្សកដានី ៧-០ នៅទឹកដី ហ្សកដានី និងឈ្នះ អាហ្វហ្គានីស្ថាន ១-០ នៅទឹកដីកម្ពុជា។ ចំណែកវៀតណាម ពីរប្រកួត របស់គេស្មើ អាហ្វហ្គានីស្ថាន ១-១ នៅទឹកដី អាហ្វហ្គានីស្ថាន និងស្មើ ហ្សកដានី ០-០ នៅទឹកដីវៀតណាម។ សម្រាប់សំបុត្រ ចូលរួមទស្សនា ការប្រកួតនេះ បានចាប់ផ្ដើមដាក់លក់ តាំងពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ដោយមាន ចំនួនពីរ ប្រភេទកន្លែង មានដំបូល ១ម៉ឺនរៀល និង៥ពាន់រៀល កន្លែងគ្មានដំបូល៕
ដកស្រង់ពី៖ Sabay