Social Network

ឡៅ​ ស៊ីណាត និង ធី​ ណារិទ្ធ​ និយាយ​អ្វី​ខ្លះ​ពី​ជ័យជម្នះ​របស់​គុន​ខ្មែរ​នៅ​ស៊ីហ្គេម​នេះ?

អតីតកីឡាករជើងខ្លាំងពីររូប រួមមាន ឡៅ ស៊ីណាត ធី ណារិទ្ធ ត្រេកអរគ្មានអ្វីផ្ទឹមពេលដែលក្បាច់គុនខ្មែរឈ្នះមេដាយផ្សេងៗ នៅក្នុងព្រឹត្តិការកីឡាអាស៊ីដែលទើបនិងបញ្ចប់ប៉ុន្មានថ្ងៃនេះ។លោក ធី ណារិទ្ធ បានឲ្យដឹងកាលពីម្សិលមិញនេះថា ពិតជារំភើបខ្លាំង ជាពិសេសពេលឃើញកីឡាករកម្ពុជាខំប្រឹងហ្វឹកហាត់និងតស៊ូប្រកួតរហូតដល់ឈ្នះមេដាយដូចនេះ។

សម្រាប់ជ័យជម្នះនេះលោកជឿជាក់ថា ប្រទេសដទៃទៀតនឹងបានស្គាល់ពីក្បាច់គុនរបស់ខ្មែរ។អតីតកីឡាករប្រដាល់គុនខ្មែរ ឡៅ ស៊ីណាត លើកឡើងស្រដៀងនេះដែរថា អារម្មណលោកផ្ទាល់ក៏មិនខុសពីអ្នកនិយមប្រដាល់ផ្សេងៗនៅកម្ពុជានោះទេ គឺសប្បាយរីករាយបំផុតនៅពេលឃើញអ្នកប្រដាល់កម្ពុជាបានឈ្នះមេដាយក្នុងព្រឹត្តិការអន្តរជាតិដូចនេះ។

ទោះជាប្អូនប្រុសលោកមិនបានឈានដល់វគ្គផ្ដាច់ព្រ័ត្រយកមេដាយមាសក៏ដោយ តែលោកនៅតែពេញចិត្តនិងការប្រកួតរបស់ប្អូនប្រុស(ឡៅ ចិត្រា) ហើយនឹងលើកទឹកចិត្តឲ្យខំប្រឹងបន្ថែមទៀត ព្រោះមានឱកាសពេលក្រោយៗច្រើនទៀត។

ការវិលត្រលប់មកវិញរបស់កីឡាករគុនខ្មែរ ៤រូប រួមនិងគណៈប្រតិភូកីឡា ម្សិលមិញនេះគេឃើញមានថ្នាក់ដឹងជាច្រើននាក់មកទទួលស្វាគមន ព្រមទាំងគ្រូបង្វឹកប្រដាល់សេរីជាច្រើនក្នុងនោះក៏មាន ឡៅ ស៊ីណាត និង ធី ណារិទ្ធផងដែរ។ សម្រាប់ប្រភេទកីឡាគុនខ្មែរនៅស៊ីហ្គេមលើកទី២៩នេះ ឈ្នះមេដាយចំនួន៤គ្រឿង ក្នុងនោះមាន មាស១ ប្រាក់១ និងសំរឹទ្ធ២៕

ដកស្រង់ពី៖ Sabay